អ្នកនិពន្ធគេហទំព័រ askmen.com អ្នកស្រី លីនសេ ទីហ្គារ បានណែនាំពីគុណប្រយោជន៍ក្នុងការទទួលទានស្រាបៀរពេលកំពុងរួមភេទ។ លើកក្រោយ ពេលនាងរអ៊ូរទាំចំពោះការទទួលទានស្រាបៀរ អ្នកអាចបង្ហាញអត្ថបទមួយនេះឲ្យនាងអាន។
ស្រាបៀរជួយអូសបន្លាយពេលវេលាឡើងឋានសួគ៌
យោងតាមអ្នកជំនាញសិចសាស្ដ្រ វេជ្ជបណ្ឌិត គេត វ៉ាន់ឃើត បានឲ្យដឹងថា សារធាតុហ្វីតូអេស្ដ្រូហ្គេនស៍ នៅក្នុងស្រាបៀរ អាចជួយពន្យារការឆាប់បាញ់ទឹកកាម រក្សាចំណង់ផ្លូវភេទបានយូរ និងជួយអូសបន្លាយវេលាដើម្បីរង់ចាំដៃគូសម្រេចគោលដៅព្រមគ្នា។
ស្រាបៀរអាចបង្កើនឱកាសសាកល្បងក្បាច់ប្លែកៗ ពេលស្រាជ្រាបចូលពោះរបស់អ្នក ប្រាកដជាមានអ្នកក្លាហានចូលខ្លួនដោយហ៊ានសាកល្បងក្បាច់ថ្មីៗដែលមិនធ្លាប់ប្រព្រឹត្តពីមុនមក។ សារធាតុក្នុងស្រាបៀរអាចជួយរាងកាយរបស់អ្នកធ្វើទៅតាមចំណង់របស់ខ្លួនដោយលែងសូវអៀនប្រៀន។ ការទទួលទានស្រាបៀរក្នុងបរិមាណសមល្មមអាចធ្វើឲ្យអ្នកប៉ិនប្រសប់រឿងលើគ្រែ ហើយដៃគូអាចមានការភ្ញាក់ផ្អើលលើសពីការរំពឹងទុក។
ស្រាបៀរទឹកខ្មៅកាន់តែមានអានុភាពខ្ពស់
រឿងពិតអំពីស្រាបៀរទឹកខ្មៅ វាមានសារធាតុដែកច្រើនជាងស្រាបៀរដទៃ។ នៅពេលអ្នកស្រូបជាតិដែកច្រើនក្នុងខ្លួន វាប្រាកដជាជួយអ្នកបង្កើនថាមពលលើគ្រែវិញ ពីព្រោះវាបង្កើនលំហូរកោសិកាឈាមក្រហម និងចលនាឈាមរត់ដែលធ្វើឲ្យការបាញ់បញ្ចេញទឹកកាមងាយស្រួល និងអាចបាញ់ញឹកញាប់។
ស្រាបៀរជួយទប់ទល់ជំងឺ
យោងតាមការសិក្សាមួយនៅវិទ្យាស្ថាន Fondazione di Ricerca e Cura របស់អ៊ីតាលី បានឲ្យដឹងថា ការទទួលទានស្រាបៀរមួយកំប៉ុងក្នុងមួយថ្ងៃជួយអ្នករួចផុតពីជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង ៣១ ភាគរយលើសអ្នកដែលអត់ទទួលទាន។
នេះសបញ្ជាក់ថា នៅពេលទទួលទានផង និងហាត់ប្រាណផង ស្រាបៀរពិតជាផ្ដល់កម្លាំងថែមទៀតសម្រាប់សមរភូមិសិច។
ស្រាបៀរទឹកខ្មៅហ្គីនណេសជួយរក្សារាងក្បាលពោះ
បើស្រាបៀរជាដើមចមធ្វើឲ្យអ្នកឡើងខ្លាញ់ក្បាលពោះដែលពិបាកប្រតិបត្ដិការលើគ្រែ និងពិបាកលេងក្បាច់ប្លែកៗ អ្នកអាចសាកល្បងស្រាបៀរហ្គីនណេសវិញ។ វេជ្ជបណ្ឌិតខាងលើបានអះអាងថា ហ្គីណេសសម្បូរវីតាមីន ជាតិរ៉ែ វីតាមីនបេ និងសារធាតុប្រូបៃអូទិក។
អ្នកស្រី បានបន្ដថា៖ «នេះមានន័យថា វាអាចជួយប៉ូវកម្លាំងឲ្យមាំមួន និងជួយសម្រួលរាងក្បាលពោះ។ដូច្នេះអ្នកនឹងមិនលំបាកធ្វើចលនាគ្រប់ស្ទីលគ្រប់ក្បាច់ឡើយ»។
ស្រាបៀរសម្រាប់ប៉ូវផ្លូវភេទ
ចូរបំភ្លេចឱសថវីយ៉ាហ្ក្រា និងជំនួសនូវស្រាបៀរឈ្មោះ «50 Shades of Green»។ ផលិតដោយក្រុមហ៊ុន Innis & Gunn ភេសជ្ជៈផលិតផលនេះជួយបង្កើនសមត្ថភាពផ្លូវភេទ។
យោងតាមអ្នកស្រីវេជ្ជបណ្ឌិត ខេត ក្រុមហ៊ុនប្រើយិនស៊ិន ស្លឹករុក្ខជាតិហ្គីងហ្គូ និងរុក្ខជាតិដាមៀណា ដើម្បីបង្កើនចំណង់ផ្លូវភេទឲ្យកាន់ពុះកញ្ជ្រោល លំហូរឈាម និងជំរុញប្រព័ន្ធប្រសាទ៕