កូន​តិ​រិ​ច្ឆា​ន​ខឹង​ម្តាយ​ពុំ​ឲ្យ​លុយ​ទិញ​ស្រា​ផឹក​ ទាញ​កាំបិត​ប្រល័យ​ជីវិត​ម្តាយ​ រួច​វះ​យក​បេះដូង​….​ក្លែមស្រា​!! | Best Movies

កូន​តិ​រិ​ច្ឆា​ន​ខឹង​ម្តាយ​ពុំ​ឲ្យ​លុយ​ទិញ​ស្រា​ផឹក​ ទាញ​កាំបិត​ប្រល័យ​ជីវិត​ម្តាយ​ រួច​វះ​យក​បេះដូង​….​ក្លែមស្រា​!!

​ប៉ូ​លី​ស​ Maharashtra​ និយាយ​ថា​ ពួក​គេ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ Sunil​ Kuchakurni​ អាយុ​ ៣៥​ ឆ្នាំ​ បន្ទាប់​ពី​ត្រូវ​បាន​ចោទប្រកាន់​សម្លាប់​ និង​ស៊ី​បេះដូង​ម្តាយបង្កើត​របស់​ខ្លួន​ឈ្មោះ​ Yelava​ អាយុ​ ៦៥​ ឆ្នាំ​។​



​យោង​តាម​ការ​ស៊ើបអង្កេត​របស់​ប៉ូ​លី​ស​ Kuchakurni​ បាន​ផ្លាស់​មក​នៅផ្ទះ​ម្តាយ​របស់​ខ្លួន​ បន្ទាប់​ពី​ប្រពន្ធ​ និង​កូនៗ​៣​ឆ្នាំ​ ចេញ​ទៅ​រស់នៅ​ក្នុង​ទីក្រុង​ Mumbai​ ព្រោះតែ​ពួក​គេ​មិន​អាច​ដោះស្រាយ​ជាមួយ​ភាព​ញៀន​ស្រា​របស់​បុរស​ជា​ប្តី​-​ឪពុក​រូប​នេះ​បាន​តទៅ​ទៀត​ ។​ Kuchakurni​ ពុំ​បាន​ជួយ​ធ្វើ​ការងារ​អ្វី​នោះ​ទេ​ និង​ប្រើប្រាស់​លុយ​របស់​ម្តាយ​ ដើម្បី​ទិញ​ស្រា​ផឹក​។​

​នៅ​ថ្ងៃ​ច័ន្ទ​ អ្នកស្រី​ Yelaya​ បាន​ប្រាប់​កូនប្រុស​តិរច្ឆាន​នេះ​ថា​ គាត់​ពុំ​ឲ្យ​លុយ​រូបគេ​ទិញ​ស្រា​ផឹក​ទៀត​ឡើយ​ ។​ ជា​ការ​ឆ្លើយ​តប​ Kuchakurni​ បាន​ចាប់​ទាញ​កាំបិត​ និង​ចាក់​សម្លាប់​ម្តាយ​រហូត​ស្លាប់​តែ​ម្តង​ ។​ រូបគេ​បន្ទាប់​មក​ បាន​វះ​យក​បេះដូង​ម្តាយ​ ទៅ​ស្ងោរ​ស៊ី​ក្លែមស្រា​ ។​

​អ្នក​ជិតខាង​ម្នាក់​បាន​ទូរស័ព្ទ​ទៅ​ប៉ូ​លី​ស​ បន្ទាប់​ពី​បានឃើញ​ Kuchakurni​ ខ្លួនប្រាណ​គ្របដណ្តប់​ដោយ​ឈាម​ ។​ ភ្លាមៗ​នោះ​ ប៉ូ​លី​សបាន​មក​ដល់​ផ្ទះ​កើតហេតុ​ និង​រក​ឃើញ​ខ្លួនប្រាណ​របស់​អ្នកស្រី​ Yelaya​ ត្រូវ​បាន​កាត់​ផ្តាច់​យ៉ាង​សាហាវឃោរឃៅ​ជាទី​បំផុត​។​ ប្រ​សិន​ត្រូវ​បាន​កាត់ទោស​ នោះ​ Kuchakurni​ នឹង​ប្រឈម​ទោស​ប្រហារជីវិត​ ក្នុង​ករណី​ខឹង​ម្តាយ​បដិសេធ​ឲ្យ​លុយ​ទិញ​ស្រា​ផឹក​ ហើយ​ក្លាយជា​អំពើ​ដ៏​ឃោរឃៅ​បែប​នេះ​ មក​លើ​ម្តាយ​ខ្លួន​៕
loading...