លើ​លោក​នេះ​មាន​ប៉ុន្មាន​អ្នក​ ដែល​ម្តាយ​ដាច់​ចិត្ត​សម្លាប់​កូនស្រី​មាន​ជំងឺសរសៃប្រសាទ​ ព្រោះតែ​ពុំ​អាច​មើលថែ​បាន​! | Best Movies

លើ​លោក​នេះ​មាន​ប៉ុន្មាន​អ្នក​ ដែល​ម្តាយ​ដាច់​ចិត្ត​សម្លាប់​កូនស្រី​មាន​ជំងឺសរសៃប្រសាទ​ ព្រោះតែ​ពុំ​អាច​មើលថែ​បាន​!

ស្ត្រីមេម៉ាយម្នាក់បានសារភាពប្រាប់ប៉ូលីសថា គាត់បានរឹត ក សម្លាប់កូនស្រីរបស់ខ្លួន ដែលមានជំងឺសរសៃប្រសាទអាយុ ១៥ឆ្នាំ កាលពីថ្ងៃ ច័ន្ទ ដោយសារតែគាត់មិនអាចមើលថែកូនស្រីតទៅទៀតបាន។



អធិការរងប៉ុស្តិ៍ Thung Song Hong លោក Ukrit Suthirapong ចុះទៅកាន់បន្ទប់ផ្ទះល្វែងមួយកន្លែង ដែលជួលដោយស្ត្រីឈ្មោះ Yolawadee Suasermsiri អាយុ ៥២ឆ្នាំ ស្ថិតនៅទល់មុខពន្ធនាគារ Klong Prem ក្រោយស្ត្រីរូបនេះ បានទូរស័ព្ទទៅកាន់ប៉ុស្តិ៍ប៉ូលីស នៅវេលាម៉ោង ៣ទៀបភ្លឺ។

សមត្ថកិច្ចបានរកឃើញ Yolawadee អង្គុយយំនៅក្បែរសពកូនស្រីរបស់ខ្លួន។ ហើយស្ត្រីរូបនេះបាន ប្រាប់ថា គាត់បានបញ្ចប់ការងារជាអ្នកបំរើកាលពីថ្ងៃ ចន្ទ និង បានរឹត ក សម្លាប់កូនស្រីជាមួយក្រណាត់ ១ដុំ នៅវេលាម៉ោងប្រហែល ៩ព្រឹក ថ្ងៃនោះ។ ស្ត្រីនេះនិយាយថាគាត់បានដេកនៅក្បែរសពកូនស្រី ហើយនៅពេលនោះគាត់ភ្ញាក់ឡើងគាត់បានផឹកអស់ស្រាបៀរ ៣ដប និង លេបថ្នាំ Diazepam ដោយសង្ឃឹមថាខ្លួនគាត់នឹងស្លាប់ ប៉ុន្តែគាត់បានក្អួតចេញអស់។ Yolawadee បន្តថាក្រោយពីប្តីរបស់ គាត់បានស្លាប់ដោយសារជំងឺមហារីកអស់រយៈពេល ៣ឆ្នាំ កន្លងមកនេះ រូបគាត់រស់នៅឯកោជាស្ត្រី មេម៉ាយទទួលខុសត្រូវមើលថែកូនស្រី។

Yolawadee និយាយថាក្រោយៗ មកដោយសារតែកើតរោគស្ត្រេសកាន់ខ្លាំង គាត់ក៏បានលេបថ្នាំ Diazepam ២គ្រាប់ក្នុង ១ថ្ងៃ ដើម្បីឲ្យដេកលក់ ខណៈពេលដែលកូនស្រីរបស់គាត់ពុំអាចមើលថែខ្លួនឯងបាន និង តែងចាកចេញពីផ្ទះជួល ដូច្នេះគាត់ត្រូវចាក់សោនាងនៅពេលគាត់ចាកចេញទៅ ធ្វើការ។ Yolawadee បានសារភាពថា ខ្លួនបានពិចារណា នឹង សម្លាប់កូនស្រីនៅពេលណាមួយ។ ហើយ នៅទីបំផុតនាងក៏បានសម្លាប់កូនស្រីដូចបំណង៕
loading...